ប្រទះឃើញគ្រាប់បែកផ្លែទៀប ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកកណ្ដៀងសហការគ្នា ចុះពិនិត្យគ្រាប់បែកមួយគ្រាប់ដើម្បយកមករក្សាទុក បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីបង្កការភ្ញាក់ផ្អើល។

ករណីប្រទះឃើញគ្រាប់បែកដៃនេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលេខ 86286.91925 ស្ថិតក្នុងភូមិ-ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា គ្រាប់បែកត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍មកសមត្ថកិច្ចខាងលើនេះ ក្រោយពីកម្លាំងសហការគ្នាធ្វើការត្រួតពិនិត្យដើម្បីយកទៅរក្សាទុកប្រគល់ឲ្យមន្រ្តីជំនាញ ហើយគ្រាប់បែកនោះជាប្រភេទក្រឡាផ្លែទៀប ផលិតនៅប្រទេសសូវៀត មានសភាពចាស់ ហើយគ្រាប់បែកនោះអាចបន្សល់នៅកាលពីសម័យសង្រ្គៀមកប់ដីយូរឆ្នាំ ទើបអណ្ដែតផុសមកលើដីក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ។

ក្រោយពីពិនិត្យគ្រាប់បែកត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដៀង ដើម្បីរងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញយកទៅចាត់ចែងតាមនីតិវិធី៕

ppur-3 ppur-1 ppur-2

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print