វិបត្តិសេដ្ឋកិច្ច វេណេហ្ស៊ូអេឡា រារាំងរថយន្ត​ប្លន់ទំនិញ

ចែករំលែក៖

ឃ្លីបវីដីអូមួយបានបង្ហោះតាមបណ្តាញអិនធើណេត បង្ហាញឲ្យឃើញថា ហ្វូងមនុស្សនាំគ្នាស្ទាក់រថយន្តដឹកមាន់ ប្លន់យកទាំងអស់។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងទីក្រុង Tocuyito ប្រទេសវេណេហ្ស៊ូអេឡា។

ឃ្លីបវីដីអូខាងលើបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិខ្វះស្បៀងអាហារដែលបានកើតឡើងនៅក្នុងប្រទេសនេះដោយសារតែវិបត្តិនយោបាយ តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។ សកម្មភាពខាងលើបានធ្វើឲ្យក្រុមប្រឆាំងកាន់តែដាក់គំនៀបទៅលើរដ្ឋាភិបាល និងទាមទាឲ្យប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណែង។

កាលពីដើមខែតុលា លោកMaduro ត្រូវបានក្រុមបាតុករ ដង្ហែរក្បួនយកឆ្នាំងចាន វាយ ស្រែកហ៊ូរកញ្ជៀវថា «យើងខ្ញុំឃ្លាន យើងត្រូវការអាហារ»។ អភិបាលក្រុងលោក Henrique Capriles បានប្រកាស អាសន្នពីកង្វះស្បៀងអាហារ។ លោកបានចោទប្រកាន់ថា ជាគោលនយោបាយខុសឆ្គងរបស់រដ្ឋាភិបាលវេណេហ្ស៊ូអេឡា។ វិបត្តិនយោបាយនេះបានគំរាមកំហែងដល់តំណែងប្រធានាធបិតី។

បច្ចុប្បន្នវេណេហ៊្សុយអេឡាស្ថិតនៅក្នុងការប្រកាសអាសន្នដោយវិបត្តិនយោបាយបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចអូសបន្លាយធ្វើឲ្យពលរដ្ឋប្រឈមនឹងការខ្វះស្បៀងអាហារ។ ហេតុការណ៍ខាងលើបាន ធ្វើឲ្យអ្នកវិភាគជឿជាក់ថា បើមិនមានវិធានការដោះស្រាយទាន់ពេលទេនោះ វេណេហ៊្សុយអេឡានឹងធ្លាក់ចូលក្នុងគន្លងប្រទេស ស៊ីរីជាមិនខាន។

អំពើហិង្សានៅតាមដងផ្លូវថ្មីបំផុតកំពុងតែធ្វើឲ្យប្រទេសនេះធ្លាក់ចូលជ្រៅក្នុងវិបត្តិ ពិបាកក្នុងការដោះស្រាយ។ កម្លាំងសន្តិ សុខវេណេហ៊្សុយអេឡាបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលស្រែកខ្លាំងៗនៅមុខវិមានប្រធានាធិបតីថា« យើងត្រូវការអាហារ»

ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់មឺុននាក់បង្ហាញការខកចិត្ត និងខឹងសម្បាយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងការ៉ាកាស ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំបង្កឲ្យមានវិបត្តិនៅក្នុងប្រទេស។

ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក Nicolas Maduro កំពុងរងសម្ពាធពីវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃក្នុងប្រទេសដែលមានពលរដ្ឋ៣០លាននាក់។

វេណេហ៊្សុយអេឡាជាប្រទេសធ្លាប់មានបាន និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរនៅក្នុងទសវត្សរ៍ទី ៦០ ប្រដំត្រសងទៅនឹងប្រទេសលោកខាងលិចផ្សេងៗទៀតដែរ ព្រោះជាប្រទេសសម្បូរប្រេងកាត។ ប៉ុន្តែពេលនេះវេណេ ហ្ស៊ូយអេឡាធ្លាក់ខ្លួនជាប្រទេសក្រីក្រដ៏ខ្លាំងបំផុតមួយនៅតំបន់អាមេរិកឡាទីន និងនៅលើពិភពលោកដោយមានពលរដ្ឋ៧៣ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕

zo-6 zo-4 zo-5 zo-2 zo-3 zo-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print