ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា បញ្ហាព្រំដែនជាមួយថៃ មិនមែនបង្កឡើងដោយភាគីកម្ពុជានោះឡើយ គឺផ្តើមចេញពីកងទ័ពថៃចូលមកបាញ់ទាហានខ្មែរមុន ហើយក៏បានប្រាប់ទៅកាន់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផងដែរថា កម្ពុជាមិនដែលជាអ្នកបង្កើនកម្តៅ ឬបង្កើតជម្លោះលើបញ្ហាព្រំដែនជាមួយប្រទេសថៃនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសុខាភិបាលថ្មី និងចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យ ដែលបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការឈានដល់សម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសរួមGBC កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ គឺដោយសារមានការកំណត់យ៉ាងច្បាស់លាស់លើចំណុចទី៣ ដែលស្តីពីការឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា បើសិនជាមិនមានចំណុចទី៣ គឺយើងមិនចុះហត្ថលេខានោះទេ៕
ដោយ ៖ សិលា










