ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- កាសែតសៀមបានផ្សាយថាទាហ៊ានសៀមបានរំលោភចូលទឹកដីខ្មែរ នេះជាការទទួលស្គាល់ថាទាហ៊ានសៀមរំលោភចូលទឹកដីខ្មែរដោយបំពាន?
២- អង្គវត្តកសាងនៅសតវត្សរ៍ទី៨-ទី១២ ឯសៀមកើតនៅសតវត្សរ៍ទី១៣ តើខ្មែរយកវប្បធម៌សៀមមកឆ្លាក់លើជញ្ជាំងអង្គរវត្តម៉្តេចកើត?
៣- ខ្មែរបានធ្លាក់ដុនដាបច្រើនឆ្នាំហើយធ្លាប់នៅក្រោមការត្រួតត្រារបស់សៀមរាប់រយឆ្នាំ ចឹងវប្បធម៌ ទំនៀមទម្លាប់មួយចំនួនខ្មែរក៏បានយកពីសៀមមកខ្មែរវិញ បន្ទាប់ពីបានបាត់បង់អស់។
៤- ស្តេចអង្គឌួងបានទៅជ្រកកោនក្រោមស្តេចសៀមតាំងពីអាយុ៩ឆ្នាំ ដល់ត្រឡប់មកស្រុកខ្មែរវិញក៏នាំយកវប្បធម៌ ទំនៀមទម្លាប់ពីសៀមមកវិញដែររួមទាំងភាសាសៀមផង។
៥- នៅក្នុងរឿងកាកីដែលនិពន្ធដោយស្តេចអង្គឌួង ព្រះអង្គបានប្រើពាក្យសៀមមួយចំនួនក្នុងអត្ថបទរឿង។
៦- តាមពិតវប្បធម៌ ទំនៀមទម្លាប់ដែលយកពីសៀម គឺជាវប្បធម៌ទំនៀមទម្លាប់ខ្មែរដែលសៀមបានរឹបអូសយកពីខ្មែរទៅតាំងពីចូលមកលុកលុយក្រុងលង្វែកម៉្លេះ។
៧- ដូច្នេះទំនៀមទម្លាប់ វប្បធម៌ និងទម្រង់ពិធីសាសនាផ្សេងៗ កើតចេញពីខ្មែរ ដល់ក្រោយមកខ្មែរទៅយកមកវិញ បែរជាថាខ្មែរយករបស់សៀមមកប្រើ?
៨- ភ្លេងពិណពាទ្យជាភ្លេងរបស់ខ្មែរតាំងពីបុរាណ តែដល់ខ្មែរប្រើភ្លេងពិណពាទ្យខ្លួនបែរជាថាជាភ្លេងសៀមទៅវិញ។
៩- វប្បធម៌អរីយធម៌ខ្មែរនិងសៀមមានលក្ខណៈប្រហាក់ប្រហែលគ្នា ស្របទៅតាមកាលៈទេសៈប្រវត្តិសាស្ត្រប្រែប្រួលរវាងកម្ពុជានិងសៀម។
១០- ម៉្យាងដោយខ្មែរនឹងសៀមមានវប្បធម៌និងការប្រារព្ធពិធីសាសនាស្រដៀងគ្នាធ្វើមើលទៅដួចគ្នាសឹងបេះបិទ ម៉្យាងខ្មែរនិងសៀមមានសាសនាព្រះពុទ្ធដូចគ្នា ធ្វើឲ្យរបៀបរបបស្រដៀងគ្នា មិនដូចវៀតណាមទេ បើទោះបីវៀតណាមបានចូលមកគ្រប់គ្រង់ខ្មែរមួយរយៈក៏មិនធ្វើសមាហរណកម្មវ្បធម៌ជាមួយខ្មែរដែរ ដូចខ្មែរក្រោមសព្វថ្ងៃ៕
ដោយ ៖ លោក សុខ ឥសាន










