ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១និង២០នាទី នៅចំណុចខ្ទមវាលស្រែ ក្រុមទី២៦ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹង មានករណីរំលោភសេពសន្ថវៈ (រំលោភបូក) មួយកើតឡើង ទៅលើជនរងគ្រោះ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះប្រព្រឹត្តដោយជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ សំរិត ស៉ីណាត ហៅនុន ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ ស៉ីណា ស៉ីណេត ភេទប្រុស អាយុ១៧ឆ្នាំ និង៣.ឈ្មោះ លាប សីលា ហៅជឿម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ម្នាក់មួយលើករៀងៗខ្លួន សរុបចំនួន០៣លើក។
ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៤០នាទី បានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ។ ក្រោយពីបានសាក សួរ ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕










