ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ដែលប្រព្រឹត្តសកម្មភាពដេញវាយ ប្លន់យកម៉ូតូ ពីជនរងគ្រោះ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥៧នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះពីបទលួចមានស្ថានទម្ងន់ទោសប្រើមធ្យោបាយផ្សេងៗ(វាយយកម៉ូតូ) បង្កដោយជនសង្ស័យ ០២នាក់ នៅចំណុចភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក។

ក្រោយពីទទួលបានព័ត៍មានរួចមក និងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្រុងបាវិត ស្រុករមាសហែក ស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុករំដួល និងស្រុកកំពង់រោទិ៍ បានអនុវត្តន៍តាមវិធានការជំនាញធ្វើការ ស្រាវជ្រាវ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៨នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃ, កាំបិតធ្វើសកម្មភាព និងម៉ូតូធ្វើសកម្មភាពផងដែរ។

...

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print