ខេត្តបន្ទាយមានជ័យៈ ម្ដាយបង្កើតខឹងកូនអុកឡុកក្នុងគ្រួសាររត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៌ ពេលមកដល់ផ្ទះវិញកូនបានដុតផ្ទះចោលបាត់ ផ្អើលដល់អ្នកភូមិនៅថ្ងៃទី ០៩/១០/២០២៦ វេលាម៉ោង១១និង ០៥នាទី នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះអឿ សារ៉ែន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ផ្ទះដែលត្រូវកូនដុតចោលនោះមានទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ សង់ពីឈើលើ ថ្មក្រោមប្រក់ស័ង្កសី ។ ចំពោះការខូចខាតមានសម្ភារ:ដំណេក សម្ភារ:ប្រើប្រាស់ សម្ភារ:ផ្ទះបាយ អស់ទាំងស្រុង។
នគរបាលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់ឡានទឹកចំនួន៧គ្រឿងអស់ទឹកចំនូន៧ឡាន
១.ឡានក្រុងសិរីសោភ័ណ១គ្រឿង
២.ឡានស្នងការដ្ឋានខេត្ត៤គ្រឿង
៣.ឡានកងរាជអាវុធហត្ថខេត្ត២គ្រឿង។ ករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ តាមការសន្ឋិដ្ឋានបស់នគរបាលបានបញ្ជាក់បន្ថែមថា ÷ ចំពោះមូលហេតុបណ្ដាលមកពីកូនបង្កើតរបស់គាត់ ឈ្មោះ ឌី សុខា ហៅ (ង៉ា) ភេទប្រុសអាយុ៣៣ឆ្នាំ កូននេះបានអុកឡុករហូតគាត់ទ្រាំមិនបានក៏ទៅប្ដឹងដល់ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា ហើយពេលត្រឡប់មកផ្ទះវិញ ស្រាប់តែផ្ទះឆេះសន្ធោសន្ធៅបាត់ទៅហើយ។ (ម្វាស់ផ្ទះ សន្លប់) ជនបង្កត្រូវបាននគរបាលឃាត់ខ្លួនដើម្បីរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធី ៕ វណ្ណា










