វេណេស៊ុយអេឡា នឹងរៀបចំការបោះឆ្នោត នៅខែកក្កដាឆ្នាំ២០២៧

ចែករំលែក៖

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado អំពាវនាវឱ្យរៀបចំការបោះឆ្នោតនៅត្រឹមខែកក្កដា ឆ្នាំ២០២៧ ។ សារព័ត៌មាន Financial Times (FT) នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានអំពាវនាវឱ្យរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ដោយនិយាយថា ឥឡូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រៀមរៀបចំការបោះឆ្នោតឱ្យបាននៅត្រឹមខែកក្កដា។

ក្នុងបទសម្ភាសមួយជាមួយ FT លោកស្រី Machado ក៏បានអំពាវនាវឱ្យមានតម្លាភាពផងដែរ ក្នុងការគ្រប់គ្រងប្រាក់ចំណូល បានមកពីការលក់ប្រេងរបស់វ៉េណេស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការចាត់ចែងរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Machado ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ បានលើកឡើងដូច្នេះថា «រដ្ឋាភិបាលអាមេរិក និងប្រជាជនវ៉េណេស៊ុយអេឡា សុទ្ធតែយល់ស្របថា មធ្យោបាយតែមួយគត់ ដើម្បីធ្វើឱ្យដំណើរការនេះមានចីរភាព និងក្លាយជាជោគជ័យពិតប្រាកដ គឺប្រែក្លាយវ៉េណេស៊ុយអេឡាទៅជាប្រទេសប្រជាធិបតេយ្យមួយដែលមានស្ថិរភាព»។
ប្រទេសវ៉េណេស៊ុយអេឡា បាននិងកំពុងស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោកស្រី Delcy Rodriguez ចាប់តាំងតែពីប្រធានាធិបតី លោក Nicolas Maduro និងភរិយារបស់លោក ត្រូវបានយោធាអាមេរិកចាប់ខ្លួនពីរដ្ឋធានីការ៉ាកាស ក្នុងប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយ កាលពីខែមករា ដើមឆ្នាំនេះ។ លោកស្រី Delcy គឺជាអនុប្រធានាធិបតីរបស់លោក Maduro៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print