យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកជញ្ជាំងថ្ម បោកក្បាលស្លាប់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៏រេចង្កូតជ្រុលទៅបុកជញ្ជាំងថ្ម បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1K-7810 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។​ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានរេចង្កូតជ្រុលទៅបុកជញ្ជាំងថ្មយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានចេញមកពិនិត្យមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសព និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះវាស់វែង និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។​ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

...

សូមបញ្ជាក់ថា៖ អ្នកបើកបរម៉ូតូគ្រប់រូបគួរបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងបន្ថយល្បឿនឱ្យសមស្របនឹងស្ថានភាពផ្លូវ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យបាត់បង់ជីវិត៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print