លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំនាន់ៗចំនួន ១០ដូចខាងក្រោម ៖

១- អនុទិនបាននិយាយថាកុំគិតពីសត្វធាតុពេកទុកឲ្យវាងាប់ទៅ យើងគិតតែជីវិតមនុស្សទៅបានហើយ សំដីនេះធ្វើឲ្យប្រជាជនសៀមក្តៅក្រហាយយ៉ាងខ្លាំង ដោយសារសត្វនេះហើយទើបមនុស្សមានជីវិតដែរម៉េចបានជានាយករដ្ឋមន្ត្រីនិយាយបែបចោលម្សៀតយ៉ងនេះ?
២- សហរដ្ឋអាមេរិកបញ្ជូនទាហ៊ាន១២នាក់មកធ្វើសមយុទ្ធយោធាជាមួយកម្ពុជា គឺជាជំហ៊ានដំបូងសម្រាប់ជំហ៊ានបន្តបន្ទាប់ក្នុងទ្រង់ទ្រាយធំ នៅពេលអនាគត ។
៣- ខ្សែរព្រំដែនកម្ពុជា-សៀមមានការបោះបង្គោលខ័ណ្ឌសីមាដោយរដ្ឋបាលបារាំងនិងសៀមរួចហើយដោយមានកំណត់ហេតុជាផ្លូវការត្រឹមត្រូវ ការវាស់វែងបោះបង្គោលនៅពេលនេះក៏ផ្អែកលើឯកសារដែលមានស្រាប់?
៤- អ៊ុំ សំអាន មិនហ៊ានចូលប្រទេសកម្ពុជាតាមការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះ អ៊ុំ សំអាន គ្មានឯកសារអ្វីជាសំអាង។
៥- អ៊ុំ សំអាន មិនហ៊ានចូលកម្ពុជា ដោយសារ អ៊ុំ សំអាន មិនចេះកិច្ចការព្រំដែនទេ។
៦- អ៊ុំ សំអាន មិនហ៊ានចូលកម្ពុជា ព្រោះដឹងខ្លួនថាចេះតែចោទរាជរដ្ឋាភិបាលទាំងមិនដឹងអីសោះ?
៧- អ៊ុំ សំអាន គ្មានឯកសារជាសំអាង និងគ្មានដឹងអ្វីយកមកបំភ្លឺគណកម្មាធិការព្រំដែនកម្ពុជា ទើប អ៊ុំ សំអាន ឆ្លើយបដិសេធមិនទទួលសេចក្តីអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា?
៨- មេដឹកនាំកម្ពុជានិយាយតែការពិត គឺសៀមឈ្លានពានកម្ពុជា។
៩- ប្រជាជនសៀមនៅបាងកកតវ៉ាឲ្យបើកទ្វារទំនប់ទឹកចៅផាយ៉ាដើម្បីឲ្យលិចអ្នកនៅខាងក្រោមទំនប់ម្តង ព្រោះអ្នកនៅបាងកកលិចទឹកច្រើនថ្ងៃហើយគ្មានការដោះស្រាយពីរដ្ឋាភិបាលសោះ?
១០- កម្ពុជាថាសៀមឈ្លានពានកម្ពុជាដោយយកតាមការជាក់ស្តែង ឯសៀមប្រកែកថាមិនបានឈ្លានពានកម្ពុជាទេដោយបំភាន់ការពិតជាក់ស្តែង។ ជាភ័ស្តុតាងប្រជាជននៅតំបន់ឈ្លានពានដោយកងទ័ពសៀមមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានខ្លួនបានទេហើយក្រុមសង្កេតការណ៍ AOT បានចុះពិនិត្យជាប្រចាំព្រមទាំងអគ្គស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចុះពិនិត្យជាក់ស្តែងនិងបានធ្វើរបាយការណ៍ជូនអង្គការសហប្រជាជាតិរួចហើយ៕

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print