កម្លាំងជំនាញនគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការចែកចាយនិងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តតាកែវ÷ នៅថ្ងៃពុធ ៣កើតខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង១៧និង១៥នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។

១.ឈ្មោះ អ៊ូច ស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវនិង២.ឈ្មោះ អែម ប៊ុនឈឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយ ចំនួនមានដូចខាងក្រោម៖ ១.ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់,២.ទូរស័ព្ទដៃ ចំនួន ០២គ្រឿង,៣.ម៉ូតូចំនួន ០១គ្រឿងនិង៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print