ក្មេងទំនើងបង្ហោះម៉ូតូហើយបានថតបង្ហោះបង្អួតតាមបណ្តាញសង្គមត្រូវបាននគរបាលស្រុកបាណន់នាំមកអប់រំ

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៦ចំថ្ងៃ បុណ្យភ្ជុំបិណ្ឌនៅ

ចំណុចវាលបឹងត្រាលើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងភូមិសាស្រ្តផ្សេងទៀត ក្នេងទំនើងបានធ្វើសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវ ដែលសកម្មភាពនេះបង្កភាពអាណាធិបតេយ្យហើយគេបានថតបង្ហោះបង្អួតពីសកម្មភាពបង្ហោះម៉ូតូនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកទៀតផង។

ឃើញទិដ្ឋភាពនេះដែលបានបង្កការខឹងសម្បាពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម និងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងលោកវរសេ នីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ដឹកនាំកម្លាំងផ្នែកជំ នាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹងស្រាវជ្រាវតាមគណនី សង្គម រហូតកំណត់បានអត្តសញ្ញាណនិងនាំក្មេងទំនើង(បង្ហោះម៉ូតូ)តាមដងផ្លូវចំនួន០២នាក់មកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរនិងដកហូតម៉ូតូចំនួន០២គ្រឿងដែលជាមធ្យោបាយជិះធ្វើសកម្មភាពបង្ហោះនាថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៦ ។

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចនគរបាល បានធ្វើការដកហូតម៉ូតូរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្នរយៈពេល ០៣ខែ និងធ្វើការសម្អាតសក់ក្បាលតាមបែបសម័យថ្មី ហើយបានហៅអាណាព្យា បាលមកធ្វើលិខិតធានា និងធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យបញ្ឈប់រាល់សកម្ម ភាពពាក់ព័ន្ធបទល្មើសផ្សេងៗ និងយកទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ។ លើសពីនេះសមត្ថកិច្ចកំពុងបន្តនាំយកអ្នកថតរូបពេលធ្វើសកម្ម ភាព ជិះបង្ហោះមកបន្តទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print