ខណៈមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ រថយន្ត Lexus HS 250hមួយគ្រឿងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលបុកបង្គោលប៉ា ណូផ្សាយពាណិជ្ជកម្មមួយដើមដួលដល់ដី

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងខណៈមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗស្រាប់មានរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus HS 250h បើកបរក្នុងល្បឿនលឿនហើយបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលបុកបង្គោលប៉ា ណូផ្សាយពាណិជ្ជកម្មមួយដើមដួលដល់ដី ចំណែករថយន្តកល់ជាប់ទៅមុខលេខរួចសំណាងល្អអ្នកបើកបរមិនរងរបួស។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៦។ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ នៅត្រង់ចំណុចមុខផ្សារទំនើបឡាក់គី ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុខណៈមេឃកំពុងធ្លាក់ភ្លៀងផងនោះគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក Lexus HS 250h ពាក់ផ្លាកលេខភ្នំពេញ2BT-6733 បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលបុកបង្គោលប៉ា ណូផ្សាយពាណិជ្ជកម្មមួយដើមដួលដល់ដី ចំណែករថយន្តកល់ជាប់ទៅមុខលេខរួចប៉ុន្តែសំណាងល្អអ្នកបើកបរមិនរងរបួស។ សូមរំផងដែរថាខណៈមេឃកំពុងធ្លាក់ភ្លៀងដូច្នេះសូមបងប្អូនអ្នកធ្វើដំណើរតាមផ្លូវមិនថារថយន្តឬម៉ូតូនោះទេសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដូចជាករណីខាងលើនេះជាដើម។

...

ក្រោយកើតហេតុម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print