ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការចុះរដ្ឋបាលតាមបន្ទប់ជួលដេីម្បីទប់ស្កាត់ បទល្មេីស ក្មេងទំនេីង នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធការប្រេីប្រាស់ថ្នាំញៀន។
ប្រតិបត្តិការ នេះធ្វេីឡេីងកាលពីវេលាម៉ោង ០៩និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិចំការឪទ្បឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយ អនុវត្តន៍តាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក វរៈសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ជឿន សារុំ អធិការរង ទទួលផែនគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោក វរ:សេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ លោកមេភូមិចំការឪទ្បឹក២និងប្រជាការពារសង្កាត់កាកាបទី២ បានចុះរដ្ឋបាលនៅតាមផ្ទះ និងបន្ទប់ជួល ស្ថិតនៅភូមិចំការឪទ្បឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីទប់ស្កាត់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿនញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច ក្មេងទំនើង
ភូមិឃុំមានសុវត្ថិភាព និងបញ្ហាមួយចំនួនទៀត ។
ក្នុងប្រតិបត្តិការ ខាងលេីកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ភេទប្រុស ជនជាតិខ្មែរ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានកម្លាំងផ្នែកគ្រឿងញៀនខណ្ឌនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងអនុវត្តន៍តាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ










