រថយន្ត ម៉ាក AIONបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរស ម្នាក់បេីក រថយន្ត មួយ គ្រឿង ម៉ាក AION មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តកល់ជាប់កង់មួយចំហៀងទៅមុខលែងរួចនិងរងការខូចខាត។

 

ហេតុការណ៍ នេះ បាន កេីត ឡេីង ការ ពី វេលាម៉ោង ១២និង៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៨ ខែ តុលា ឆ្នាំ ២០២៦ ស្ថិត នៅ ក្នុង ដំបន់ អភិវឌ្ឍន៍ បឹង កក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក AION ពាក់ ផ្លាក លេខ ភ្នំពេញ 2MC-0308 បេីកមិនប្រយ័ន្ន បត់ បុក របាំងថ្មពុះចែក ទ្រូង ផ្លូវ បណ្តាល អោយ រថយន្ត កល់ មួយ ចំហៀង និង ខឿន ថ្ម រង ការ ខូច ខាត ។

...

 

ក្រោយ កេីត ហេតុ ម្ចាស់ រថយន្ត បាន សងសំណង ទៅ ខាង ក្រុម ហ៊ុន ដេីម្បី បញ្ចប់ រឿង នៅ និង កន្លែង រួច បាន យក រថយន្ត ទៅជួស ជុល ដោយ ខ្លួន ឯង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print