ភ្នំពេញ ៖ រថយន្តចំនួន២គ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលបុកគ្នាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះ បាន កេីតឡេីង កាល ពី វេលាម៉ោង ១១និង៥០នាទី យប់ ថ្ងៃ ទី ១៧ ខែ តុលា ឆ្នាំ ២០២ ៦ ស្ថិត តាម បណ្ដោយ ផ្លូវ ២០០៤ កែង ផ្លូវ ណដប្រ៊ីត សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីក រថយន្ដ មួយ គ្រឿង ម៉ាក KIA Morning ពាក់ ផ្លាក លេខ ខេមរៈ ភូមិន្ទ 01 2-5332 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុក ជាមួយ រថយន្ដ មួយ គ្រឿង ម៉ាក TOYOTA Prius ពាក់ ផ្លាក លេខ ភ្នំពេញ 2CC-8707 បណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដទាំង ពីរ គ្រឿង ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
ដោយ៖សុខាសែនជ័យ










