ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបេីករេចង្កូតបុកតូបលក់កាហ្វេ អ្នកលក់ទំនិញ លេីអែមដីចិញ្ចេីមផ្លូវជាតិលេខ៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦ ចន្លោះគីឡូម៉ែត្រ (៦៥-៦៦)ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស – ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ3C-3391(ជារថយន្តក្រុងដឹកអ្នកដំណើរ) បើកបរដោយ ឈ្មោះ ប៉ាន់ ចាន់ណា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាញោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអ្នករួមដំណើរចំនួន៣៣នាក់ ស្រី១១នាក់ (មិនមានរបួស) រថយន្តបើកបរពីទិសខាងកើតទៅទិខាងលិច។ លុះមកដល់ចំណុចខាងលើបានរេចង្កូតមកខាងស្តាំដៃ រួចទៅប៉ះតូបលក់ដូរអាជីវករបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន តែសំណាងល្អ ក្នុងហេតុការណ៍ដ៏រន្ធត់នេះគ្មានមនុស្សរងរបួស ឬប៉ះពាល់អាយុជីវិតមនុស្ស។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថារថយន្ត១គ្រឿងនេះអាចបណ្ដាលមកការគេចឧបសគ្គខាងមុខរួចបានរេចង្កូតទៅតែម្ដង។ ចំណុចនេះសមត្ថកិច្ចអាជ្ញាធរបានចុះណែនាំអប់រំហាមឃាត់ដល់ក្រុមអ្នកលក់ដូរដែលបានយកដីចំណីថ្នល់លក់ដូរ ព្រោះជាការខុសច្បាប់និងមានហានិភ័យណាស់។ យេីងដឹងថាចំណុចនេះជាកត្ដាមួយជួយដល់បងប្អូនតែដូចករណីខាងលេីនេះតេីអ្នកណា អាចព្យាករណ៍បានថាអ្នកនិងរួចខ្លួនបន្ដទៀតបេីសិនជួបឧបសគ្គនេះជាលេីកទី២។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានយកសម្ភារៈមធ្យោបាយរថយន្ដក្រុងខាងលេីមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីពិនិត្យនិងដោះស្រាយតាមនីតិវិធី៕
ដោយ៖ សុរិយា










