នគរបាលស្រុកគងពិសី បង្ក្រាបករណីប៉ុនប៉ងលួចម៉ូតូ នឹងឃាត់ខ្លួនមុខសញ្ញា០១នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២៦មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបករណីប៉ុនប៉ងលួចម៉ូតូ នឹងឃាត់ខ្លួនមុខសញ្ញា០១នាក់។

មន្ត្រីនគរបាលបានឲ្យដឹងពីករណី ប៉ុនប៉ងលួច(ម៉ូតូ) ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្វាយចារ្យ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលបានកើត ឡើងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០នាទី។

មុនពេលកើតហេតុ ម្ចាស់ម៉ូតូ ឈ្មោះ ទូច កុសល ភេទ ប្រុស អាយុ៥០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានទុកម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៣ ស្លាក លេខ កំពង់ស្ពឺ 1G -7509 ទុកនៅក្នុងផ្ទះរបស់ខ្លួន (កន្លែងកើតហេតុ)។ លុះដល់ម៉ោងកើតហេតុខាងលើ កូនរបស់ខ្លួនឈ្មោះ ឈ្មោះ ង៉ែត កុសល់លីហេង ភេទ ប្រុស អាយុ១៦ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ក៏បានលឺសំលេង អួសម៉ូតូបុកជាមួយទ្វាផ្ទះរួចក៏ចេញមកមើល ឃើញជនសង្ស័យម្នាក់រត់ចេញពីក្នុងផ្ទះខ្លួន ក៏បានទូរស័ព្ទទៅឪពុក។

ពេលនោះឪពុកមកដល់ ឃើញចោរកំពុងអូសម៉ូតូ ក៏ស្រែកឆោឡោ រួចទូរស័ព្ទរាយការណ៍មកសម្ថកិច្ច អោយជួយអន្តរាគមន៍និងប្រជាពលរដ្ឋបានឃាត់ជនសង្ស័យឈ្មោះ សុង ថាត់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី រួចដាក់ពាក្យប្តឹងមក សមត្ថកិច្ច អនុវត្តច្បាប់។

ជនសង្ស័យឃាត់ខ្លួនយកមកអធិការដ្ឋានគបាលស្រុក ដើម្បីសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចូលលួចអូសយកម៉ូតូរបស់ ជនរងគ្រោះពិតប្រាកដមែន ជាមួយនិងបក្សពួក ឈ្មោះ លីម ភេប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិបល្ល័ងរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឈ្មោះលីម
ជាអ្នកជិះម៉ូតូម៉ាកសង់ឌុបខ្លួន យកមកហើយឲ្យខ្លួនចូលលួចយកម៉ូតូជនរងគ្រោះរួចឈ្មោះលីម ក៏បានជិះម៉ូតូទៅបាត់ទៅ។

វត្ថុតាងដកហូតបានរួមមាន:
– សោម៉ូតូចំនួន១,
– សោលេខ១០-១៤ ចំនួន១,
– សោមូលលេខ១០ ចំនួន១,
– ទល់ឡាវីសចំនួន១,
– សោដោះបូស៊ីម៉ូតូចំនួន០១

ចំពោះវត្ថុតាងម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ។
ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print