កម្លាំងនគរបាលស្រុកគងពិសី បង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ២នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកគងពិសីបានអត់ដឹងនៅព្រឹកថ្ងៃទី 18 ខែតុលានេះថា ដោយទទួលបានការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ២នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់។

 

មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤០នាទី ក្រោយពីទទួលបានព័ត៌មានពីមហាជនល្អ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ២នាក់ នៅចំណុចកញ្ចុះឈើជាប់ខ្នងប្រឡាយខាងកើតភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ៖

 

១.ឈ្មោះ មុត សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិព្រៃក្តី ឃុំជង្រុក ស្រុកគងពិសី និង២.ឈ្មោះ អ៊ុក ធារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ។

 

ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់ (តូច១៣.មធ្យម១) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print