កម្លាំងកងរាជអាវុធហត្ថស្រុកវ៉ារិនចុះបង្ក្រាបក្រុមក្មេងទំនើង២នាក់និងដកហូតម៉ូតូ១គ្រឿងដែលបង្ហោះយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តសៀមរាប÷ បើប្អូនៗស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងសង្គមជាតិ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចកងរាជអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមាន អប់រំក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។

 

ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ២២និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិនបានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ០២នាក់  និងដកហូតម៉ូតូចំនួន ០១គ្រឿងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។

 

តាមវិធានការជំនាញ ក្មេងទំនើងទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិនយកមកអប់រំនិងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ ចំណែកម៉ូតូចំនួន០១គ្រឿងត្រូវរក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន។

អាជ្ញាធរមានសមត្ថកិច្ចសូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print