លោក ឃួង ស្រេង៖ ជំរុញឱ្យមន្ដ្រីជំនាញ ពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងទន្លេដែលបាក់ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ដើម្បីកុំឱ្យបាក់បន្តទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ មួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងបានជំរុញឱ្យមន្ដ្រីជំនាញពន្លឿនការងារសាងសង់សំណង់ ទប់ច្រាំងដែលបាក់ ដើម្បីបង្ការទប់ស្កាត់ កុំឱ្យបាក់បន្តទៀត ក្រោយ ពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាល ពីដើមឆ្នាំ២០២៥កន្លងទៅ។ ក្នុងដំណើរចុះពិនិត្យច្រាំង ទន្លេបាក់នេះ ស្ថិតនៅភូមិខ្ទរ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ។

     លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប បានឱ្យដឹងថា៖ ច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

       បើទោះបីកំពុងបំពេញទស្សនះកិច្ចនៅក្រៅប្រទេសក្ដីក្រោយទទួលបានសេក្ដីរាយការភ្លាមថាច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីថ្ងៃទី១៦តុលា លោក ឃួង ស្រេង ចាត់ឱ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញសំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

   លោកព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងខាងលើនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ កន្លងទៅ ហើយនៅរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ២០២៦នេះក៏បានបាក់បន្តទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនិងគ្រោះ មហន្តរាយដោយធម្មជាតិនេះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។

   ក្នុងឱកាសចុះពិនិត្យនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំងខាងលើបន្តទៀតដើម្បីបង្វែផ្លូវ ទឹកកុំឲ្យទឹកហូរបុកទីតាំងនេះបណ្តាលឱ្យបាក់ស្រុតបន្តទៀត។

      ជាមួយគ្នានេះ ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធាន ការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅចំណុចផ្សារក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ដើម្បីសម្រួល ការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ ពេលវេលា។

...

    ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើហើយ នារសៀលថ្ងៃដដែលនេះដែរលោកឃួង ស្រេង ក៏បាន បន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើក ក្រោយៗទៀត ៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print