ភ្នំពេញ÷ បន្ទាប់ពីសមត្ថកិច្ចចុះទៅស្នើឱ្យម្ចាស់ហាងបិទសម្លេងបាស់ ដោយសារដល់ពេលយប់ជ្រៅ។ ក្នុងហេតុការណ៍នេះ ប្រពន្ធរបស់បុរសខាងលើក៏បានវាយស្ត្រីជាម្ចាស់ហាង បណ្តាលឱ្យរងរបួសផងដែរ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បុរសខាងលើបានទៅផឹកស៊ីនៅហាងមួយកន្លែង។ លុះសមត្ថកិច្ចចុះទៅស្នើឱ្យម្ចាស់ហាងបិទសម្លេងបាស់ ព្រោះយប់ជ្រៅហើយ ម្ចាស់ហាងក៏បានទៅប្រាប់បុរសរូបនោះ។ ប៉ុន្តែបុរសខាងលើបែរជាជេរប្រមាថសមត្ថកិច្ច ខណៈប្រពន្ធរបស់គេបានវាយស្ត្រីជាម្ចាស់ហាង ហើយបុរសរូបនោះថែមទាំងគំរាមសមត្ថកិច្ចថានឹងទៅផ្ទះយកកាំភ្លើងមកទៀតផង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២:១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥៩ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ លោកមេប៉ុស្តិ៍ រួមជាមួយជនរងគ្រោះ បានទៅដល់ផ្ទះបុរសខាងលើ ដើម្បីសម្របសម្រួលដោះស្រាយ ប៉ុន្តែបុរសរូបនោះនៅតែបន្តជេរប្រមាថ មុននឹងចូលទៅក្នុងផ្ទះបាត់។ បន្ទាប់មក សមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា










