យោងតាមAP នៅថ្ងៃទី២១ ខែតុលា បានអោយដឹងថា ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារតំបន់លំនៅដ្ឋានមួយនៅក្នុងទីក្រុងធំទីបីរបស់ប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់ក្មេងស្រីជំទង់ពីរនាក់ និងបានបន្តការយកចិត្តទុកដាក់លើគ្រោះថ្នាក់ដែលជនស៊ីវិលប្រឈមមុខនៅក្នុងទីក្រុងតៃស៍ ដែលត្រូវបានវាយប្រហារ និងឡោមព័ទ្ធក្នុងអំឡុងពេលជម្លោះដែលកំពុងកើនឡើងរបស់ប្រទេស។
លោក Volker Türk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ូធីភាគច្រើនបានឡោមព័ទ្ធទីក្រុងតៃស៍ ដោយកាត់ផ្តាច់វាពីផ្លូវផ្គត់ផ្គង់ភាគច្រើន និងធ្វើឱ្យជនស៊ីវិលស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិនិយាយថា ការឡោមព័ទ្ធទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រនៅភាគនិរតីនៃប្រទេសយេម៉ែន បានធ្វើឱ្យប្រជាជនជាច្រើនគ្មានអាហារ និងតម្រូវការចាំបាច់ផ្សេងទៀត ខណៈដែលតម្លៃកើនឡើង។
ការវាយប្រហារលើទីក្រុងតៃស៍បានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូធីលើជំរំយោធារដ្ឋាភិបាលបានសម្លាប់ទាហានថ្មីចំនួន ៧៣ នាក់ ដែលជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្នុងរដូវក្តៅ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលយេម៉ែនម្នាក់។
រូបថត: AP










