ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ឃាត់មនុស្ស បានចំនួន៥នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាក់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង១៤:២០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះទៅទីតាំងលួចលេងល្បែងខុសច្បាប់ (ប្រជល់មាន់ និងលេងអាប៉ោង) ស្ថិតនៅភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ រួមជាមួយវត្ថុតាង ៖

-ម៉ូតូចំនួន ៦៧គ្រឿង
-មាន់ចំនួន ៩ក្បាល (ងាប់៥ក្បាល)
-កៅអីចំនួន ៣៨
-អង្រុតក្រុងមាន់ ១៦
-បុងពណ៌ខៀវ-ក្រហមចំនួន​ ១២ដុំ
-សៀវភៅកត់បុងចំនួន ១ក្បាល
-ជញ្ជីងចំនួន ១
-តង់ប្រកចំនួន ៤ (ដុតបំផ្លាញចោល)
-កញ្ចក់បាំងមាន់ចំនួន១
-ហាន់តោកូនសត្វចំនួន១
-គម្របសម្រាប់គ្របចានអាប៉ោងចំនួន១
-មុងសម្រាប់គ្របមាន់ចំនួន ៩

បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត បន្តនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print