Update៖ មនុស្សរងរបួសចំនួន២នាក់ និងបាត់បង់ជីវិតចំនួន៣នាក់ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យ នៅចំណុចសិប្បកម្មធ្វើសាឡុង 

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិ ឬស្សី៣ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ៏យនេះបណ្តាលឲ្យ

ស្លាប់មនុស្ស ចំនួន ៣នាក់ រួមមាន៖

១- ឈ្មោះ ម៉ិច ភន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ

២- ឈ្មោះ ម៉ិច សុគន្ធី ភេទ ស្រី អាយុ ៤០ ឆ្នាំ

៣- ឈ្មោះ ប៉ាវ សុគនាតា ភេទ ស្រី អាយុ ៨ ឆ្នាំ។

ចំណែកអ្នករបួសចំនួន ២នាក់

១- ឈ្មោះ ប៉ាវ គា ភេទ ប្រុស អាយុ ៤២ ឆ្នាំ

២- ឈ្មោះ ម៉ិច សុជាតា ភេទ ស្រី អាយុ ៣៨ ឆ្នាំ។

 

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះ ប៉ាន គា ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់សិប្បកម្មធ្វើសាឡុង ។

 

ប្រភេទសំណង់ផ្ទះថ្មបេតុង ទំហំ ៩ម៉ែត្រ x២០ម៉ែត្រ ។

ខូចខាតសម្ភារៈ ឆេះផ្ទះថ្មចំនួន ១ខ្នង, រោងដែកប្រក់ស័ង្កសីចំនួន ១រោង, រថយន្តចំនួន ២គ្រឿង, ម៉ូតូ ៣គ្រឿង, ម៉ូតូកង់បីចំនួន ១គ្រឿង និងគ្រឿងសាឡុងមួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញចំនួន ១៩គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ១៣៣ គ្រឿង ស្មើនឹង ៥៣២ ម៉ែត្រគូប។

រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ។

ពន្លត់ចប់នៅវេលាម៉ោង ៥នឹង០៥នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។

ចំពោះមូលហេតុសមត្ថកិច្ចយើងកំពុងបន្តការស្រាវជ្រាវ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print