នគរបាលស្រុកឈូក បង្ក្រាបក្មេងទំនើង ០២នាក់ ករណីបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ៣ ដកហូតម៉ូតូរក្សាទុក ០៣ខែ

ចែករំលែក៖

ខេត្តកំពត៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងនិមល បើកប្រតិបត្តិការបង្ក្រាបក្មេងទំនើងចំនួន ០២ នាក់ ដែលបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូបង្កហានិភ័យ និងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូដែលធ្វើសកម្មភាពបង្ហោះនោះ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពត រយៈពេល ០៣ ខែ ពេញ ទើបអនុញ្ញាតឱ្យប្រគល់ជូនប្រគល់ជូនវិញ។ ដោយឡែកចំពោះក្មេងទំនើងទាំង ០២នាក់ កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនមកធ្វើកិច្ចសន្យា អប់រំណែនាំ និងឱ្យអាណាព្យាបាលមកធានា មុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ការចាត់វិធានការក្តៅនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពចរាចរណ៍ និងបង្ការគ្រោះថ្នាក់/ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុចំពោះអ្នកធ្វើដំណើរតាមដងផ្លូវ។ សមត្ថកិច្ចអនុវត្តវិធានការដកហូតម៉ូតូរយៈពេល ០៣ខែ តាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពត និងបានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងឱ្យត្រឡប់ទៅផ្ទះវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print