កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យពីរនាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើ ប្រាស់គ្រឿងញៀន។

យោងបទល្មើសជាក់ស្ដែង និងការរាយការណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ ថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីព្រឹក កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន ០៨នាក់ មធ្យោបាយរថយន្តចំនួន០២គ្រឿង និងម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ នៅចំណុចភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យមានឈ្មោះ១-ឡាង សំបូរ ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនិង ២.ឈ្មោះ អ៊ី សុផល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

*សម្ភារៈវត្ថុតាងចាប់យករួមមាន÷
១.ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់ ទម្ងន់ ០.១០ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់)និង២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាក OPPO ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាង លើ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print