រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកម៉ូតូហុងដាឌ្រីមបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យអ្នកបើកបររថយន្តស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសេ៊រីទំនើប១គ្រឿងបើកបុកពេញទំហឹងហើយព្យាយាមបើករត់ តែត្រូវពលរដ្ឋដេញតាមឃាត់បាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៨គ្រួសារ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខកំពង់ស្ពឺ1M-3027 តាមបណ្តោយផ្លូវ២៨គ្រួសារ ខណៈនោះក៏មានរថយន្តសេ៊រីទំនើប១គ្រឿពាក់ស្លាកលេខកម្ពុជា MS8SPS89  បើកបរដោយបុរសម្នាក់មកបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង ហើយអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ជាប់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរពលរដ្ឋមានការសង្ស័យថាអ្នកបើកបររថយន្តសេ៊រីទំនើបខាងលើអាចពិសានូវគ្រឿងស្រវឹងផងមើលទៅទើបបានបង្កហេតុហើយព្យាយាមបើករត់មិនទទួលខុសត្រូវមើលជនរងគ្រោះបែបនេះ។
ក្រោយកើតហេតុតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសួរនាំ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print