ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា ការដាក់ចេញគោលនយោបាយដឹកនាំប្រទេសត្រឹមត្រូវ ច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាទំនុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ។
ការគូសបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ និងសាខាបក្សភូមិ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។
លោក នេត្រ ភក្ត្រា បានបន្ថែមថា អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ និងការលំបាកឡើយដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺជាគំរូដ៏ល្អប្រកបដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិ និងប្រជាជន។ សម្តេចតេជោ ប្រធានគណបក្សតែងតែណែនាំដល់មន្ត្រីបក្សគ្រប់រូប ត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ស្របតាមគោលការណ៍របស់បក្ស តួនាទីភារកិច្ច ដែលបានប្រគល់ជូន។
លោក នេត្រ ភក្ត្រា បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សឱ្យបន្តថែរក្សា និងបង្កើនអំពើល្អ តាមរយៈការផ្តល់សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋដោយមិនឆ្អែតឆ្អន់។ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារតែភាពចាស់ទុំផ្នែកនយោបាយ និងតួនាទីស្នូលក្នុងការសង្គ្រោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។
លោកបានណែនាំបន្ថែមដល់ក្រុមការងារគណបក្សត្រូវពង្រឹងសមត្ថភាពសមាជិកបក្សឱ្យកាន់តែរឹងមាំ ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងស្ថានភាពពិត និងចូលរួមដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ការបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ គឺជាការឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានជំរុញឱ្យមានការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តខិតខំពង្រឹងសមាជិកនៅតាមមូលដ្ឋាន រក្សាចាស់ និងពង្រីកថ្មី ជាពិសេសយុវជនបក្សទាំងបរិមាណ និងគុណភាព ដើម្បីធានាថា សមាជិកបក្សម្នាក់ៗក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ គាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។
លោក នេត្រ ភក្ត្រា បានបន្តថា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង និងទទួលបានបោះឆ្នោតគាំទ្រនៅរៀងរាល់ការបោះឆ្នោតដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស និងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិពិតប្រាកដតាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងជាក់ស្តែងនិយមឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។
លោក នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្សត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។
លោក នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្ស ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។ ក្នុងករណីមានបញ្ហាប្រឈមណាដែលដោះស្រាយមិនបានត្រូវរាយការណ៍ជាបន្ទាន់ចៀសវាងការរិះគន់ ដែលធ្វើឱ្យប៉ពាល់ដល់ថ្នាក់ដឹកនាំគណបក្ស និងត្រូវតៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៅពេលខាងមុខនេះ៕
ដោយ ៖ សិលា














