ខេត្តព្រះសីហនុ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ២គ្រឿងបុកគ្នាពេញ ទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងបុរសចំណាស់ម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៧:០០ នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវ១៤៦B ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ(១៧-១៨) ស្ថិតនៅភូមិ ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ភាគីម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១H ៦២០៩ បើកបរដោយឈ្មោះ សួន សុធី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ)។
លុះមកដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១H ១៩០៥ អ្នកបើកបរ មានឈ្មោះ ហេង ហុីង ភេទប្រុស អាយុ៤០ ឆ្នាំ ស្នាក់នៅ ភូមិ ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ។
បច្ចុប្បន្ន សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកជញ្ជូនយកទៅគ្លីនិកឯកជន ស្រុកព្រៃនប់ រីឯម៉ូតូទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវរងចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ សុរិយា










