ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

ចែករំលែក៖

សឹង្ហបុរី៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៨ (48th AMAF) នៅប្រទេសសឹង្ហបុរី ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ក្នុងចំណោម រដ្ឋសមាជិកអាស៊ានព្រមទាំងលើកសំណើ អាទិភាពសម្រាប់អនុវត្តបន្ត។

 

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ រួមទាំងសំណើអនុសាសន៍នានារបស់ ឧត្ដមមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន ជាពិសេសបានប្រកាសគាំទ្រលើសមិទ្ធផលសេដ្ឋកិច្ចអាទិភាព(PED) ស្តីពីវិស័យកសិកម្មប្រទេសសឹង្ហបុរី ជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៧ រួមមាន៖ ការបង្កើតមជ្ឈមណ្ឌលដំណោះស្រាយសម្រាប់កសិករខ្នាតតូចក្នុងតំបន់(Solutions Centre for Regional Smallholder Farmers) និងការរៀបចំកតិកាសញ្ញាភាពធន់នៃសន្តិសុខស្បៀងអាស៊ានឆ្នាំ២០៤៥(Food Security Resilience Pact 2045) ដែលជាក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែង។

...

 

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យពិភាក្សាលើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងអង្គការអន្តរជាតិ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការ(UN-FAO) អង្គការ(SEADRIF) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) អង្គការ(WOAH) វិទ្យាស្ថាន(ERIA) អង្គការ(IFAD) និង(Grow Asia) ដោយបានស្នើឲ្យបន្តកិច្ចសហការនេះ សំដៅបន្តលើកកម្ពស់វិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ដើម្បីធានាបាននិរន្តរភាព សន្តិសុខស្បៀង និងកសិពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print