ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងពលតូចអន្តរាគមន៍លេខ១២៨ នៅទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជាការរងយោធភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងពលតូចអន្តរាគមន៍លេខ១២៨ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ប្រចាំទិសទី១ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី១ បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងទ័ពយើងដែលកន្លងមកបាន ធ្វើពលិកម្មគ្រប់បែបយ៉ាង ឆ្លងកាត់គ្រោះថ្នាក់ និងឧបសគ្គគ្រប់ជំពូកដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ។

ឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជាការរងយោធភូមិភាគទី១ ក៏បានមានមតិផ្តាំផ្ញើ ដល់នាយទាហាន ដែលត្រូវបានមុខតំណែងថ្មី នាពេលនេះ ត្រូវខិតខំគោរពវិន័យ បទបញ្ជា របស់កងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ និង បទបញ្ជា របស់ថ្នាក់លើ យកចិត្តទុកដាក់ ចូលរួមដឹកនាំកសាង និងពង្រឹងអង្គភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ចូលរួមដឹកនាំក្នុងចលនា បង្កបង្កើនផលនិងចិញ្ចឹមសត្វ ចេះថែរទាំសុខភាពជាប្រចាំ ជាពិសេសយកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជួបគ្រោះធម្មជាតិ ជុំវិញមូលដ្ឋានដែលអង្គភាព កំពុងឈរជើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី១ ក៏បានសង្កត់ធ្ងន់ដល់នាយទាហានថា ៖ ការទទួលបាននូវមុខតំណែងថ្មី នៅពេលនេះ គឺជាការបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀតចំពោះ មុខតំណែង និង ភារកិច្ចថ្មី ដើម្បីឲ្យសក្តិសមនិងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ដូច្នេះត្រូវពង្រឹងគោលជំហរ សតិអារម្មណ៍អោយបានរឹងមាំ ។
នាយទាហាន ដែលទើបទទួលបាន មុខតំណែងថ្មី ព្រមទាំងនាទាហាន នាយទាហានរង ពលទាហានទាំងអស់ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត ការធ្វើបដិវត្តន៍ពណ៌ របស់ពួកជនក្បត់ជាតិមួយក្តាប់តូច ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ផ្តួលរំលំរបបរាជានិយមនៅកម្ពុជា ជាមួយនឹងការតស៊ូ ប្រយុទ្ធការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពជូនជាតិទាំងមូល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print