ខេត្តត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។ ពេលយើងគិតទៅដល់រឿងអតីតកាលទើបយើងដឹងថាប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវភាពឈឺចាប់ជាច្រើន យើងមិនរស់នៅក្នុងអតីតកាលទេយើងបានខិតខំប្រឹងប្រែងបន្តទៅមុខគ្រប់ពេល ប៉ុន្តែដួងវិញ្ញាណក្ខន័របស់ក្រុមគ្រួសារពាក់លីយើងត្រូវតែនឹកឃើញដល់ពួកគាត់។
ជាក់ស្តែង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ជាវិទ្យាល័យមួយដែលនៅតាមជាប់តាមបណ្តោយផ្លូវ ជាតិលេខ៧ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ ១៩៦៥ ដល់ ១៩៦៦ មានឈ្មោះថា សាលាបឋមសិក្សាមេមត់។ នៅក្នុងឆ្នាំ ១៩៧៥ – ១៩៧៩ សាលារៀននេះបានក្លាយទៅជាមន្ទីរពេទ្យតំបន់ របស់របបបនប្រល័យពូជសាសន៍ ពុលពត។ កន្លែងនេះហើយជាមហាសោគនាដកម្មឈឺចាប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់កូនប្រុសច្បងជាទីស្រលាញ់បំផុតដែលមាននាមថាកុមារ ហ៊ុន កំសត់ ។
សូមគូសបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងក្នុង គោលបំណង ជួបសំណេះសំណាល និងសួរសុខទុក្ខ ក៏ដូចជាបង្កើតភាពស្និទ្ធស្នាលជាមួយ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងនាំយកអំណោយជាសម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃ ការរៀបចំពិធីបុណ្យខួបលើកទី៥០ឆ្នាំ នៃការទទួលមរណភាពកូនប្រុសច្បងសម្តេចតេជោ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះ ៕ដោយ៖ស តារា










