ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួច និងប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវនគរបាលខណ្ឌដង្កោ បញ្ចូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានបញ្ចូនជនសង្ស័យ០២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹង ករណីលួច (ដែកចាក់ជើងសសរ) និងប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើញញួរដែកវាយក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់) ។

សមត្ថកិច្ចបានបញ្ចាក់ថា ករណី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួច (ដែកចាក់ជើងសសរ) ប្រព្រឹត្ត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចដីឡូតិ៍ក្រុមហ៊ុន ហេងពីវ ផ្លូវលំ ភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ និងបានឃាត់ខ្លួននៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអញ្ជាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេីយករណីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភ្លាមៗនៅកន្លែងកេីតហេតុ ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើញញួរដែកវាយក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់) កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១៥នាទី  ត្រង់ចំណុចផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

...

បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ទេីបសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសុំណុំរឿង បញ្ចូនជនសង្ស័យទាំងពីរនាក់ខាងលេីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ទាន្ទាទោសតាមច្បាប់ តែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print