រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះ ដោយឡែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅត្រង់ចំណុចភ្លើងស្តុបវត្តសំរោងអណ្ដែត តាមបណ្តោយផ្លូវភ្នំពេញហាណូយដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្ត ១គ្រឿងម៉ាក Lexus LX-600 ពាក់ស្លាកលេខកម្ពុជា RLS-4050 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងទៀតម៉ាក Lexus Rx-330 ពាក់ស្លាកលេខភ្នំពេញ2BA-5255 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(ទិសដៅបញ្រ្ចាសគ្នា) ខណៈអ្នកបើកបររថយន្ត Lexus Rx-330 បានបត់ឆ្វេងនៅត្រង់ចំណុចភ្លើងស្តុបវត្តសំរោងអណ្តែត ធ្វើឲ្យអ្នកបើកបររថយន្តLexus 600 ជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងឭសូរដូចរន្ទះបណ្តាលឲ្យរថយន្ត Lexus LX-600 ក្រឡាប់ផ្ងា៛ជើង ចំណែកអ្នកបើកបរខ្ទាតចេញពីក្នុងរថយន្តរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត Lexus 330 បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print