ខេត្តកណ្ដាល÷ អនុវត្តបញ្ជាឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌខេត្តនិងដឹកនាំពីវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយស្រាវ ជ្រាវឈានទៅឃាត់ខ្លួនបានហើយ ជនសង្ស័យដែលសម្លាប់ប្រពន្ធកាលពីសប្តាហ៍មុន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៦នៅ ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឃាតករឈ្មោះអុឹម អេងភេទប្រុស អាយុ៤៩ឆ្នាំ បានសម្លាប់ជនរងគ្រោះប្រពន្ធខ្លួនឯង ឈ្មោះលី សីហា អាយុ៤០ឆ្នាំរស់នៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ក្រោយកើតហេតុ ជនសង្ស័យជាប្ដីបានរត់គេចខ្លួន ។
មុនពេលកើតហេតុ ជនរងគ្រោះបានទៅធ្វើការរោងចក្រកាត់ដេ(យីដា)ធ្វើការបានមួយព្រឹកក៏ ត្រទ្បប់មកផ្ទះវិញ បានជូនប្អូនស្រីទៅមណ្ឌលសុខភាពឃុំបន្ទាយដែកពិនិត្យជំងឺ។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកHONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CQ 2059 ចេញទៅជាមួយមិត្តភ័ក្រ្តមិនស្គាល់ ។ ចំណែកជនសង្ស័យជាប្តីបានបើកផាសស្អាប់មកដល់ផ្ទះមុន រួចនៅខាងក្រោមផ្ទះ ដល់ម៉ោងប្រហែល១៩:៣៥នាទីជនរងគ្រោះបានត្រលប់មកដល់ផ្ទះតាមក្រោយរួចបានទុកម៉ូតូនៅក្រោមផ្ទះហើយដើរទ្បើងទៅលើផ្ទះចូលដេកក្នុងបន្ទប់ដូចសព្វដង។
រហូតដលើម៉ោង២០:១៥នាទី ជនសង្ស័យជាប្តីបានទ្បើងទៅលើផ្ទះតាមក្រោយ ដោយពុំមានឮសម្លេងប្រកែកគ្នានោះទេ រហូតដល់ម៉ោង៥:១៥នាទីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យជាប្តីបានដើរចុះពីលើផ្ទះរួចបានបើកផាសស្អាប់ចេញទៅបាត់ ។
លុះដល់ម៉ោង៩:៣០នាទី ម្តាយបង្កើតឮចៅស្រែកហៅម្តាយមិនព្រមឆ្លើយ,គាត់បានដើរទ្បើងទៅលើផ្ទះហើយទៅគោះទ្វាបន្ទប់ដែលជាប់គន្លឹះហើយមិនឮឆ្លើយ ដោយសង្ស័យម្តាយបានយកពូថៅមកគាស់ជញ្ជាំង រួចចូលតាមជញ្ជាំងបើកទ្វាក៏បានឃើញជនរងគ្រោះដេកនៅលើពូកដោយមានខ្នើយគ្របនៅលើក្បាល បានយកដៃទាញខ្នើយចេញ ក៏ឃើញមានឈាមប្រឡាក់នៅលើពូកនឹងឃើញជនរងគ្រោះដេកស្លាប់ទើបស្រែកឲ្យបងប្អូនមកជួយនិងបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក។
តាមការសាកសួរព័ត៌មានបឋមពីម្តាយ សាច់ញាតិ បងប្អូន ជនរងគ្រោះ និង អ្នកជិតខាងបានឲ្យដឹងថា ជនសង្ស័យជាប្តីតែងតែប្រច័ណ្ឌរករឿងឈ្លោះប្រកែកជាមួយជនរងគ្រោះជាញឹកញាប់ ។
តាមការពិនិត្យសាកសព មានស្នាមច្របាច់ក លៀនអណ្តាត មានស្នាមឈាមចេញតាមច្រមុះ,មាត់ ហូរប្រឡាក់ថ្ពាល់ ក្រភពីនោះមិនមានស្លាកស្នាមអ្វីផ្សេង ទៀតនោះទេ។តាមការពិនិត្យសពរបស់ជំនាញ គ្រូពេទ្យ និងអាជ្ញាធរសពពិតជាស្លាប់ដោយសារករណីឃាតកម្ម ( ច្របាច់ក ) ពិតប្រាកដមែនដោយសារភ្លើង ប្រច័ណ្ឌ។










