កម្លាំងកងរាជអាវុធហត្ថ​​​ខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀនឃាត់ខ្លួន​ជនសង្ស័យ ២​នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ជំនាញ ​នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ទាន់​ពេលវេលា​លើ​ករណី​លួច (​គាស់​ផ្ទះ​) ព្រម ទាំង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​ជាបន្តបន្ទាប់ និងដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ ​។

សមត្ថកិច្ច​បានឱ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង០៨​និង​៤០​នាទី​ព្រឹក ការិយាល័យ​ជជំនាញបាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ងិ​ន អាន អាយុ ៥១​ឆ្នាំ ជា​មន្ត្រីរាជការ ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ដែល​មាន​ទីលំនៅ​ភូមិ​អូរ​ពងមាន់​១ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ពាក់ព័ន្ធ​នឹង​ករណី​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ ។

ក្រោយ​ទទួល​បាន​បណ្តឹង​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​អន្តរាគមន៍ ​បាន​សហការ​ជាមួយ​កងកម្លាំង​មូលដ្ឋាន​ក្រុង ស្នាក់​ការ​សន្តិសុខ ៧២២ និង​អាជ្ញាធរ​ដែនដី ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១ ឈ្មោះ គាង ខ្លឹម ហៅ អឿ​ន ហៅ​ខ្មៅ អាយុ ២៥​ឆ្នាំ រួម​ជាមួយ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុ​តាង​មួយ​ចំនួន ​។

បន្ទាប់​ពី​ការ​សាកសួរ​តាម​ចម្លើយ​សារភាព នៅ​វេលា​ម៉ោង១៥​និង​១១​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កម្លាំង​ចម្រុះ​បាន​បន្ត​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ឈឿ​ន ពេជ្រ ហៅ ពេជ្រ អាយុ ៣២​ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុ​តាង​បន្ថែម​ ។

លទ្ធផល​តេស្ត​ទឹកនោម​របស់​ជនសង្ស័យ​ទាំង ២នាក់​ខាងលើ បង្ហាញ​លទ្ធផល​វិជ្ជមាន​ គឺមាន​ផ្ទុក​សារធាតុ​ញៀន​​ ។

...

បច្ចុប្បន្ន កា​រិ​យាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ខណៈ​កម្លាំង​ជំនាញ​បន្ត​បើក​ការ​ស៊ើបអង្កេត​ ដើម្បី​វែកមុខ​សញ្ញា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print