កម្លាំងបង្ក្រាបបទល្មើសនេសាទ សហការជាមួយមន្ត្រីជលផលឃាត់រថយន្ត១គ្រឿង ដឹកជញ្ជូនលៀសចំណី ចំនួន៥៥បេ ស្មើនឹង៤១២៥គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយ មានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កម្លាំងបង្ក្រាបបទល្មើសនេសាទ ទិសទី១ឆ្នុកទ្រូ កម្លាំងទិសទី៣ស្រុកជលគិរី សហការជាមួយមន្ត្រីជលផល បានធ្វើសកម្មភាព ត្រួត ពិនិត្យ និងឃាត់រថយន្ត ចំនួន០១គ្រឿង ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8124 បើកបរដោយឈ្មោះ យ៉ាត់ ចាន់តារា ភេទប្រុស អាយុ២៣ឆ្នាំ ដោយរថយន្តនោះ ដឹកជញ្ជូនផលនេសាទខុសច្បាប់ ប្រភេទលៀសចំណី ចំនួន៥៥បេ ស្មើនឹង៤១២៥គីឡូ ដោយទិសដៅដឹកពីចំណុចឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តតាកែវ។

បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងយោធាក៏បាននាំអ្នកបើកបររួមទាំងវត្ថុតាងនិងមធ្យោបាយ ពាក់ព័ន្ធបទល្មើសមកទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ដកហូតវត្ថុតាងមធ្យោបាយពាក់ព័ន្ធបទល្មើសរក្សាទុកនៅទីបញ្ជាការខេត្ត ចំណែកតៃកុងឡានបានអោយត្រឡប់ទៅផ្ទះវិញ។

លុះដល់ ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងបង្ក្រាបបទល្មើសនេសាទទាំង៣ទិសរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកម្កាំងកងពលតូចលេខ៧០ បានចាក់លែងលៀសទាំងអស់នោះចូលក្នុងទន្លេធម្មជាតិវិញនៅចំណុច ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print