ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ទឹកដីរបស់យើងមិនដែលភ្លេចដោះស្រាយនោះឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋតាមរយៈយន្តការផ្សេងៗគ្នា។
ការគូសបញ្ជាក់បែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលប្រារព្ធធ្វើឡើងក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ក៏បានរិះគន់ដល់បុគ្គលមួយចំនួនដែលតែងតែរិះគន់ពីចម្ងាយដោយគ្មានការទទួលខុសត្រូវ ដោយសម្តេចបានលើកឡើងថា អ្នកខ្លះគ្រាន់តែសម្ដេចញញឹមបន្តិចក៏មិនបាន និងអង្គុយនៅអឺរ៉ុបចាំតែស្រែកថា«ម៉េចមិនប្ដឹងៗ» ប៉ុន្តែការពិតមិនបានដឹងពីការលំបាក និងការខិតខំប្រឹងប្រែងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរនៅនឹងកន្លែងនោះទេ។
ពាក់ព័ន្ធនឹងសុខសន្តិភាពវិញ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ពាក្យ «អរគុណសន្តិភាព» គឺកាន់តែមានតម្លៃខ្លាំងឡើងៗ ជាពិសេសនៅពេលដែលប្រទេសជាតិជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗ ដែលទាមទារឱ្យមានការរួបរួមសាមគ្គីគ្នា ថែរក្សាការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋយើងឱ្យបានទាន់ពេលវេលា៕
ដោយ៖តារា










