បែកធ្លាយវីដេូ ដែលគេស្គាល់ថា ជាអធិការរងនគរបាលស្រុកស្រែអំបិល នាំបក្ខពួកលេងល្បែងស៊ីសងក្នុងបន្ទប់ធ្វើការ

ចែករំលែក៖

ខេត្តកោះកុង ៖ មានការចែកចាយវីដេអូ និងរូបលើបណ្តាញសង្គម ដែលបង្កឱ្យមានការចាប់អារម្មណ៍ និងមន្ទិលសង្ស័យពីសំណាក់មហាជន ដោយក្នុងវីដេអូត្រូវបានគេអះអាងថា លោកវរសេនីយ៍ត្រី សុខ កុសល្យ អធិការរងនគរបាលស្រុកស្រែអំបិល ទទួលបន្ទុកការងារអន្តោប្រវេសន៍ បាននាំបក្ខពួកគ្នីគ្នាលេងល្បែងស៊ីសងនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះត្រូវបានគេអះអាងថា បានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ប៉ុន្តែទើបតែមានការបែកធ្លាយវីដេអូ និងចែកចាយជាសាធារណៈនៅពេលនេះ។

ក្នុងវីដេអូដែលត្រូវបានចែកចាយ គេបានអះអាងថា បុរសដែលអង្គុយលើកៅអី និងចូលរួមក្នុងសកម្មភាពខាងលើ គឺលោកវរសេនីយ៍ត្រី សុខ កុសល្យ ដែលជាអធិការរងទទួលការងារអន្តោប្រវេសន៍ ឬគ្រប់គ្រងជនបរទេស ហើយទីតាំងដែលត្រូវបានគេអះអាងថាមានការលែងល្បែងស៊ីសងនោះ គឺស្ថិតនៅក្នុងបន្ទប់ការងាររបស់លោកផ្ទាល់តែម្តង។

ករណីនេះបានបង្កឱ្យមានការលើកឡើង និងសំណូមពរពីមហាជនឱ្យថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធ មេត្តាពិនិត្យស្រាវជ្រាវ និងបំភ្លឺឱ្យបានច្បាស់លាស់ ប្រសិនបើមានការប្រព្រឹត្តខុសមែន គួរចាត់វិធានការតាមវិន័យ និងច្បាប់ជាធរមាន ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នអនុវត្តច្បាប់។ ទោះជាករណីសម្រាកពីការងារ លែងជាលក្ខណះសប្បាយក៏ពិតមែន ប៉ុន្តែអាចជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រោះពួកគាត់ជាសមត្ថកិច្ច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print