ស្នងការនគរបាលខេត្តតាកែវ ផ្តល់ការណែនាំដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី ១៥ និងទី១៦

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត តាកែវ នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី ១៥ និងទី១៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិធីនេះ ត្រូវបានរៀបចំឡើង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។

 

ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោកឧត្តមសេនីយទោ ម៉ែន លី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវការណែនាំយ៉ាងជ្រាលជ្រៅដល់និស្សិតទាំងអស់ ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អនាគត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 

លោក ស្នងការ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

 

១. ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ៖ ជំរុញឱ្យនិស្សិតខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ជាកងកម្លាំងនគរបាលជាតិដ៏ល្អ។

 

២. ស្មារតីស្មោះត្រង់ និងស្រឡាញ់ជាតិ ៖ រំលឹកពីតួនាទីភារកិច្ចដ៏មានតម្លៃក្នុងការបម្រើប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ក៏ដូចជា ការរក្សាសន្តិភាពស្ថិរភាពជូនជាតិមាតុភូមិ។

 

៣. ការត្រៀមខ្លួនទទួលខុសត្រូវខ្ពស់ ៖ ក្នុងនាមជាបញ្ញវន្តកងកម្លាំងជំនាន់ថ្មី ត្រូវមានភាពម្ចាស់ការលើខ្លួនឯង ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងអង្គភាព។

 

សូមជម្រាបជូនថា ជំនួបសំណេះសំណាល នាពេលនេះ មិនត្រឹមតែបានផ្តល់នូវការលើកទឹកចិត្តដល់និស្សិតទាំងពីរជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាត្រីវិស័យក្នុងការកំណត់គោលដៅសិក្សា និងការបំពេញភារកិច្ចការងារនៅពេលអនាគតផងដែរ៕

...

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print