សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋសម្រេចចិត្តជ្រើសរើសគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺជាការសម្រេចចិត្តត្រឹមត្រូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋបានសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលជួបការលំបាក និងគ្រាអាសន្ន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។

 

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅពេលប្រជាពលរដ្ឋជួបប្រទះទុក្ខលំបាក និងគ្រាមានអាសន្ន គឺមានតែគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុក្ខដាក់មិនដែលបោះបង់ ឬទុកប្រជាពលរដ្ឋចោលឡើយ ដោយតែងតែខិតខំចុះជួយ និងផ្តល់ការគាំទ្រតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

 

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត សូមទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងចូលរួមសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំបម្រើប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍប្រទេសជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print