ខេត្តតាកែវ ៖នៅថ្ងៃព្រហស្បតិ៍ ១០រោចខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ៨និង២០នាទីព្រឹក នៅចំណុចផ្ទះរបស់ឈ្មោះ ស្រី ណេង ភេទស្រី អាយុ២៣ឆ្នាំ ស្ថិតនៅក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ញើក ណាវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកាង៉ុកមកកាប់ទៅលើ ជនរងគ្រោះឈ្មោះ ស្រី ណេង ភេទស្រី អាយុ២៣ ឆ្នាំ (ត្រូវជាមីងសាច់ថ្លៃ) មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ត្រូវចំពីលើក្បាលខាងឆ្វេងមួយកាំបិតបណ្តាលឱ្យបែកហូរ ឈាមហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមណ្ឌលពន្លៃបានដេរចំនួនបួនថ្នេរ រួចរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយ មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ បានចុះដល់ កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
មូលហេតុទំនាស់ពាក្យសំដីនិងជនសង្ស័យប្រើប្រាស់សារធាតុញៀន។ បញ្ជាក់ជនសង្ស័យខាងលើទើបតែចេញពីពន្ធនាគារ(រយ:ពេល៨ខែ)។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕










