សត្វ ក្រៀលដ៏កម្រចំនួន ២ក្បាល ត្រូវបានជួយ សង្គ្រោះ និងប្រគល់ជូនមន្ត្រីជំនាញ នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ÷កាលព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត សហការជាមួយបុគ្គលិកអង្គការ WCS ចំនួន ២នាក់ បានចុះទទួលយកសត្វក្រៀលចំនួន ២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ស្ថិតក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា នាពេលព្រឹកថ្ងៃកើតហេតុប្រជាពលរដ្ឋបាននាំគ្នាទៅច្រូតស្រូវនៅចំណុចវាលចម្ការអំពៅ ហើយ ក៏បានប្រទះឃើញសត្វទាំងពីរនៅក្នុងស្រែ។ ដោយពុំបានស្គាល់ច្បាស់ថាជាសត្វអ្វី តែស្មារតីស្រលាញ់ និងការពារធម្មជាតិ ពួកគាត់ក៏បានសម្រេចចិត្តចាប់យករួមដំណើរមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃពីរ ដើម្បីបញ្ជូនបន្តឱ្យមន្ត្រីជំនាញយកទៅអភិរក្ស និងថែទាំ។ មន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការ WCS បានឯកភាពបញ្ជូនសត្វទាំងពីរក្បាល ទៅថែទាំ និងព្យាបាលនៅអង្គការ ACCB ខេត្តសៀមរាប មុននឹងលែងឲ្យចូលក្នុងព្រៃធម្មជាតិវិញ។ 

សត្វក្រៀលត្រូវបានចាត់ទុកជាប្រភេទសត្វកម្រជិតផុតពូជ ដែលតែងតែចូលចិត្តរកស៊ី និងបង្កាត់ពូជនៅតាមតំបន់ដីសើម។ រដូវពងកូន (រដូវវស្សា – ឧសភា ដល់ តុលា)៖ រស់នៅ និងបង្កាត់ពូជនៅតាមព្រៃរបោះ ដីសើម និងត្រពាំងធម្មជាតិនានា ក្នុង ភាគខាងជើង និងភូមិភាគឥសាន (ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី)។

ទិន្នន័យបច្ចុប្បន្ន៖ ត្រូវបានរកឃើញមានចំនួន ២៤៦ ក្បាលទូទាំងប្រទេស ដោយឡែកនៅក្នុងខេត្តព្រះវិហារ មានចំនួន ៥៥ ក្បាល ដែលជាតំបន់ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអភិរក្ស។

...

អាជ្ញាធរអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹង ការសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ និងអង្គការដៃគូ ក្នុងការការពារអភិរក្សធនធានធម្មជាតិ និងសត្វព្រៃរបស់យើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print