ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនសណ្តាប់ធ្នាប់បានលើកអំពីការបើកបរត្រូវមានការប្រុងប្រយ័ត្ន ដើម្បីអាយុជីវិតខ្លួន និងអ្នកដទៃ ។ លោកលើកថា សុវត្ថិភាពលើដងផ្លូវគឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងបងប្អូនប្រជាពលរដ្ឋទូទៅ👮♂️🙏🏻គ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ👮♂️⚠️⚠️⚠️
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនសណ្តាប់ធ្នាប់ សូមប្រជាបងប្អូនពលរដ្ឋអនុវត្តនូវ ៥កុំ ឲ្យបានខ្ជាប់ខ្ជួន
១.កុំបើកបរលើសល្បឿនកំណត់❌
២.កុំបើកបរក្នុងស្ថានភាពស្រវឹង(បើផឹកគ្រឿងស្រវឹង សូមកុំបើកបរ)❌
៣.កុំបើកបរធ្វេសប្រហែសត្រង់ចំណុចផ្លូវប្រសព្វ❌
៤.កុំប្រើប្រាស់ទូរស័ព្ទពេលបើកបរ❌📵
៥.កុំបើកបរបញ្ច្រាសទិសចរាចរណ៍❌សូមអរគុណបំផុត ដោយក្តីគោរពពីខ្ញុំបាទ🙏🏻💙🫡 ៕
...
ដោយ ៖ សិលា










