ភ្នំពេញ ៖ រថយន្តធុនធំដឹកដីមួយគ្រឿងបេីកបរលឿនមិនប្រយ័ត្នជ្រុលបុករះម៉ូតូចំនួន២គ្រឿងពីក្រោយបណ្តាលឲ្យប្រុសស្រី២នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។
ហេតការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្ដុំស្ពានទំនប់ 7មករា ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៍មានបឋមបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្ត ដឹកដីចង្កូតស្តាំ PP 3434 បានធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏បុក.ម៉ូតូចំនួន២គ្រឿងពីក្រោយ បណ្តាលឲ្យស្លាប់បុរសនិងនារីដែលជិះម៉ូតូជាមួយគ្នា រីឯ ម្នាក់ទៀត ជិះម៉ូតូដឹកផ្លែឈេីរងរបួសស្រាលចំណែកឯតៃកុងរថយន្តបើកទ្វារ រត់គេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ










