អាមេរិកបញ្ចេញរថក្រោះប្រភេទថ្មី​ឲ្យពិភពលោកបានដឹង

ចែករំលែក៖

ក្រោយស្ងប់ស្ងាត់មួយរយៈពេល ពេលនេះអាមេរិកបានសម្រេចបញ្ចេញអាវុធមួយចំនួនឲ្យពិភពលោកបានដឹង ក្នុងនោះមានរថក្រោះប្រភេទថ្មីដែលផលិតឡើងដោយក្រុមហ៊ុន General Dynamics ។រថក្រោះនោះ រចនាឡើង ដើម្បីបំពេញតម្រូវការ យោធាសហរដ្ឋអាមេរិក សម្រាប់រថក្រោះប្រភេទថ្មី Griffin Technology Demonstrator មានទម្ងន់ស្រាល អាចរត់បានរហ័ស និងបំពាក់ដោយអាវុធ កាំភ្លើងដ៏មានអានុភាពបង្កើតឡើងសម្រាប់គាំទ្រ ដល់ទ័ពថ្មើរជើងក្នុងសមរភូមិសង្គ្រាម។

ដោយប៉ុន្មានខែមុន កងទ័ពអាមេរិក បានប្រាប់ក្រុមហ៊ុនកុងត្រាការពារជាតិកំពូលៗ ថាខ្លួនមានការចាប់អារម្មណ៍ខ្លាំងរថក្រោះចម្បាំងថ្មីដែលហៅថា Mobile Protected Firepower ដែលនេះហាក់បង្ហាញថា កងទ័ពមានការព្រួយបារម្ភក្នុងសង្គ្រាមអនាគត នៅពេលដែលយន្តហោះចម្បាំង អាចត្រូវកាត់ផ្ដាច់បណ្ដោះអាសន្ន ពីការហោះហើរ និងការគាំទ្រពីទ័ពជើងទឹក និងចង់ធ្វើឲ្យងាយឡើង សម្រាប់ពួកគេ ដើម្បីអាចរក្សាជីវិតដោយខ្លួនឯង។

ពិតណាស់ទ័ពជើងគោកមានភាពជឿជាក់ថា MPF អាចផ្តល់នូវការជំរុញឲ្យទ័ពថ្មើរជើង មានសន្ទុះកាន់តែខ្លាំង ជាពិសេស គឺប្រឆាំងនឹងបន្ទាយសត្រូវ និងរថពាសដែកស្រាលជាងមុន ដូចជារថក្រោះចម្បាំងស្រាលថ្មី Kurganets  របស់រុស្ស៊ី និងរថក្រោះប្រភេទស្រាលរបស់ចិន ។

កន្លងមកថ្មីៗអាមេរិកបានប្រកាសចំណាយប្រាក់យ៉ាងច្រើនសម្រាប់ពង្រឹងវិស័យអាវុធរបស់ខ្លួនក្រោយពេល អាមេរិកប្រឈមនឹងឃ្លាំងកាំជ្រួចមីស៊ីល យន្តហោះទមា្លក់គ្រាប់ នាវា មុជទឹកចាស់ៗ ដែលអាចចាញ់ប្រៀបលើគូប្រជែងរបស់ខ្លួនដែលកំពុងតែផលិតអាវុធទំនើបៗជាច្រើន។ ដោយហេតុនោះហើយបានជារដ្ឋមន្ត្រីការពារជាតិអាមេរិកលោកAshton Carter បានសន្យាថានឹងចំណាយប្រាក់សម្រាប់អភិវឌ្ឍវិស័យទាំង៣ខាងលើចំនួនទឹកប្រាក់១០៨ពាន់លានដុល្លារសម្រាប់អភិវឌ្ឍឃ្លាំងគ្រាប់បែកបរមាណូ។

ការប្រកាសខាងលើរបស់លោក Ash-ton Carter ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់ទីតាំងទ័ពអាកាស Minot ដើម្បីត្រួតពិនិត្យឃ្លាំងអាវុធនៅក្រោមដីដែលជាទីកន្លែងរក្សាទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ Minu-teman ។ លោក Ashton Carter បានប្រកាសថា ប្រសិនបើយើងមិនផ្លាស់ប្តូរទេនោះប្រព័ន្ធមីស៊ីលទាំងនោះនឹងត្រូវធ្លាក់ចុះហើយគ្មានសុវត្ថិភាព គ្មានគុណភាព និងមិនគួរឲ្យទុកចិត្តទៀតឡើយ។

តាមការវាយតម្លៃយុទ្ធសាស្ត្រនិងមូលនិធិការអភិវឌ្ឍឡើងវិញនូវសព្វាវុធទាំងនោះអាមេរិកនឹងត្រូវចំណាយប្រាក់យ៉ាងតិច១.០០០កោដិ។ ឃ្លាំងអាវុធបរមាណូដែលមានប្រមាណ៤.៧០០គ្រាប់ក៏នឹងត្រូវអភិវឌ្ឍឡើងវិញឲ្យទាន់សភាពការណ៍។ ក្រៅពីនេះក៏មានគម្រោងធ្វើទំនើបកម្មគ្រាប់បែកនុយក្លេអ៊ែរ B-៦១ ព្រមទាំងមានគម្រោងសាងសង់នាវាមុជទឹករួមទាំងគ្រាប់មីស៊ីលថ្មីៗបន្ថែមទៀតនៅឆ្នាំខាងមុខ។ លោករដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានបញ្ជាក់ច្បាស់ៗថា អាមេរិកមានការប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះរឿងនុយក្លេអ៊ែរហើយក៏មិនចង់កាត់បន្ថយវាដែរ។

លោកអាស្តុន ខាទ័រ បានលើកយកហេតុផលទៅពន្យល់យ៉ាងសាមញ្ញថា មិនមែនអាមេរិកជាប្រទេសល្មោភនុយក្លេអ៊ែរ ឬមួយក៏ចង់ប្រើអាវុធនុយក្លេអ៊ែរដើម្បីគំរាមកំហែងពិភពលោកទេ តែបញ្ហានៅត្រង់ថា នៅពេលដែលអាមេរិកកំពុងព្យាយាមកាត់បន្ថយ និងឈប់ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះស្រាប់តែមានប្រទេសសត្រូវនិងគូប្រជែងរបស់អាមេរិកជាច្រើនបែរជាកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងគគ្រឹកគគ្រេងទៅវិញ។

លោកខាទ័រ បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះអាមេរិកមិនបានបង្កើតអ្វីថ្មីទាំងអស់ ស្របពេលដែលប្រទេសផ្សេងបានធ្វើច្រើនណាស់ ។ នៅត្រង់ចំណុចនេះលោកខាទ័របានលើកចំឈ្មោះប្រទេសរុស្ស៊ី កូរ៉េខាងជើង ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអីុរ៉ង់។ នេះ ជាហេតុផលមួយ រីឯហេតុផលមួយទៀតលើកឡើងដោយលោកខាទ័រ គឺមកពីគ្រាប់មីស៊ីលដែលអាមេរិកមានសព្វថ្ងៃមានភាគច្រើនជាគ្រាប់មីស៊ីលចាស់ៗផលិតតាំងពីទសវត្សឆ្នាំ៦០ដែលគ្មានបំពាក់បច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះទេ៕

us-1 us-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print