គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ វិច្ឆិកា ៖មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១៣នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់), រងរបួសស្រាល ៧នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៣នាក់)។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់),ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print