រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជួនដំណឹងការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។  ពិធីនេះនឹងប្រព្រឹត្ដធ្វើឡើងនៅវិមានឯករាជ្យ ស្ថិតក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ២.ការបិទនិងបញ្ចៀសចរាចរណ៍ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ អាជ្ញាធរនឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅតាមកំណាត់មហាវិថី និងផ្លូវមួយចំនួនជុំវិញវិមានឯករាជ្យ៖ កំណាត់មហាវិថីព្រះសីហនុ៖ ចាប់ពីស្តុបអង់គ្លេស រហូតដល់ស្តុបនាគបាញ់ទឹកកំណាត់មហាវិថីព្រះនរោត្តម៖ ចាប់ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤ពេលវេលាអនុវត្ត៖ ចាប់ពីម៉ោង០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្ធ។៣.ការអំពាវនាវដល់ប្រជាពលរដ្ឋ៖រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តំបន់ខាងលើតាមកាលបរិច្ឆេទនិងពេលវេលាដែលបានកំណត់។ផុតរយៈពេលហាមឃាត់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕  ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print