ខេត្តកោះកុង÷ គ្រោះថ្នាក់ចរាចណ៍ដ៏គួរឱ្យរន្ធត់ចិត្តមិន ដល់ស្មានដល់ បានកើតនៅកាលពីវេលាម៉ោង៣ និង ៤៥ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ចន្លោះគីឡូម៉ែត្រ ១១៣-១១៤ បើកបរបញ្ច្រាស់ទិសគ្នា ស្ថិត នៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង។
មន្រ្តីនៃអធិការដ្ឋានគរបាលស្រុកកោះកុង បានឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកានេះថា មូលហេតុដែលនាំឱ្យមាន
ករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងដោយសារតែម្ចាស់រថយន្តម៉ាក Hyundai TRAGO ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3G-9346 សណ្តោងរ៉ឺម៉ក ពាក់ស្លាកភ្នំពេញ 4B-5210បើកបរល្បឿនលឿនត្រង់ចំនុចផ្លូវកោង ធ្វើឲ្យកន្ទុយរ៉ឺម៉កសណ្តោងវេរចូលទៅផ្លូវមួយ
ចំហៀងទៀត ទៅប៉ះនឹងរនាំងការពារផ្លូវខាងឆ្វេង រួចហើយបុកនឹងរថយន្តម៉ាក Tacoma ម៉ាក់Tacoma ពណ៍ប្រផេះ ពាក់ស្លាក់លេខ ពោធិសាត់ 2A-5165 ទិសដៅបញ្ជ្រាស់គ្នា។
បើតាមមន្រ្តីនគរបាលស្រុកកោះកុង បន្ថែមថា ម្ចាស់រថយន្តម៉ាក Hyundai មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍នៅ កន្លែងកើតហេតុ។ ឧបទ្ទវហេតុនេះ បណ្តាលឱ្យបើកបររថយន្ត Tacoma ឈ្មោះ ដន ធីឌួង ភេទប្រុស អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិជីមាស ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បានស្លាប់នៅពេលដឹកសង្គ្រោះមកដល់មន្ទីពេទ្យបង្អែកទីរួមខេត្តកោះកុង។
ចំណែកមនុស្សរួមដំណើរចំនួន៦នាក់ ក្នុងនោះស្រី៤ នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល មានឈ្មោះដូចខាងក្រោម÷ ទី ១-ឈ្មោះ ប៉ូ ម៉ូនីកា ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ បានស្លាប់នៅកន្លែងកើតហេតុ ។
ទី-២-ឈ្មោះ សល់ ស្រីនាង ភេទស្រី អាយុ២០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសន្ទិចលិច ឃុំដងក្តាម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រងបួសធ្ងន់ ។
ទី+ ៣-ឈ្មោះ រឿន សុភាក់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប រងបួសធ្ងន់
ទី៤-ឈ្មោះ គង់ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ស្រែភ្លក់ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងបួសស្រាល
ទី៥-ឈ្មោះ ឈឿន ណុប ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រះអង្គកែវ ឃុំដង់ពែង ស្រុកស្រែអំបិល រងរបួសធ្ងន់
និងទី៦-ឈ្មោះ ចេវ ស៊ីណា ភេទស្រី អាយុ៣៩ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល រងរបួសស្រាល ៕
ដោយ៖ សុរិយា










